(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យផ្លូវការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារចាប់ពីថ្ងៃទី១៧-២១ ខែសីហា សងថ្ងៃបុណ្យចូលឆ្នាំថ្មី

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៣.៤លាននាក់ ស្លាប់ជាង ៥៨ម៉ឺននាក់ និងជាសះស្បើយជាង ៧.៨លាននាក់!

៣៖ UN ផ្ដល់ថវិកា១លានដុល្លារ ដើម្បីគាំពារពលករចំណាកស្រុកនៅកម្ពុជា ក្រោយត្រឡប់មកវិញដោយសារជំងឺកូវីដ-១៩

៤៖ ឥណ្ឌាបំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ជិត ៣០,០០០នាក់ក្នុងពេលតែ១ថ្ងៃ!

៦៖ កងទ័ពកម្ពុជា, ឡាវ និងវៀតណាម គ្រោងធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ក្នុងពេលខាងមុខនេះ

៧៖ ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

៨៖ លោក ដូណាល់ ត្រាំ៖ «ចាប់ពីពេលនេះទៅ ទីក្រុងហុងកុងត្រូវបានចាត់ទុក ដូចទៅនឹងចិនដីគោក»

៩៖ ចាប់ពីថ្ងៃនេះ ថៃអនុញ្ញាតឲ្យអាជីវករខ្មែរបើករថយន្តចូល៥០គ្រឿង ដើម្បីដឹកទំនិញចេញ

១០៖ អាជ្ញាធរសុខាភិបាលអាមេរិក៖ «ប្រសិនបើប្រជាជនទាំងអស់នាំគ្នាពាក់ម៉ាសពី ៤-៨សប្តាហ៍នោះជំងឺ COVID-19 នឹងស្ថិតក្រោមការគ្រប់គ្រងវិញ»

១០៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹម នៅតាមមហាវិថីព្រះមុន្នីវង្សរលត់ទៅវិញហើយ, សមត្ថកិច្ចប្រើទឹកជាង១២០ឡាន ទើបអាចគ្រប់គ្រងបាន

១១៖ ចិនប្រកាសសងសឹកសហរដ្ឋអាមេរិក ពាក់ព័ន្ធការលូកលាន់កិច្ចការផ្ទៃក្នុងចិន

១២៖ ក្រសួងសុខាភិបាល៖ ស្ថានភាពជំងឺគ្រុនឈាមនៅកម្ពុជា ៦ខែមកនេះ ថយចុះ៨៨%

១៣៖ ចិនគំរាមដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនផលិតសព្វាវុធយក្សអាមេរិក Lockheed Martin

១៤៖ មនុស្ស១៥នាក់ស្លាប់, រាប់សិបនាក់បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ នៅឥណ្ឌូណេស៊ី

១៥៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក ឆេះបីថ្ងៃហើយនៅមិនទាន់រលត់វិញទេ

១៦៖ ត្រាំ៖ «ខ្ញុំគ្មានអារម្មណ៍ចរចាពាណិជ្ជកម្ម ជាមួយចិនទៀតឡើយ»

១៧៖ ប៉ាឡេស្ទីន៖ កិច្ចចរចាសន្តិភាពអាចកើតឡើងវិញ លុះត្រាអ៉ីស្រាអែល « ឈប់លេបត្របាក់ទឹកដី West Bank»

១៨៖ នាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី លិចចូលក្នុងសមុទ្រជម្រៅ ៩០ម៉ែត្រ

១៩៖ ជប៉ុនពិតជាព្រួយបារម្ភខ្លាំង ចំពោះការផ្ទុះករណីឆ្លង COVID-19 ក្នុងកម្រិតខ្ពស់នៅតូក្យូ

២០៖ មេដឹកនាំនូវែលសេឡង់៖ «យើងត្រូវតែត្រៀមខ្លួន ដើម្បីទប់ទល់ការផ្ទុះរលកទី ២ COVID-19»

* ព័ត៌មាន Fresh News Plus

១៖ អង់គ្លេសដាក់កំហិតឱ្យក្រុមហ៊ុនក្នុងស្រុកឈប់ទិញឧបករណ៍ពី Huawei ត្រឹមចុងឆ្នាំនេះ

២៖ Google ប្រឈមមុខខាតបង់ប្រាក់ ៥ពាន់លានដុល្លារ ក្នុងពាក្យបណ្ដឹងរំលោភលើភាពឯកជនអ្នកប្រើ

៣៖ ប្រាក់ចំណូល និងចំណេញរបស់ Huawei នៅឆមាសទី១ មានការកើនឡើងខ្ពស់ ទោះបីមាន Covid-19 និងទណ្ឌកម្មអាមេរិក

៤៖ គ្រូបង្វឹក U19 កម្ពុជាថា យុវជនចេញទៅក្លិប ហើយអង្គុយនៅកៅអីបម្រុងគឺជាបញ្ហាធំមួយ

៥៖ Apple ត្រូវបង់ប្រាក់ពិន័យ ១ពាន់លានដុល្លារឱ្យ Samsung ព្រោះតែ iPhone

៦៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មតារារ៉េប Pop Smoke អាចប្រឈមមុខនឹងទោស «ប្រហារជីវិត»

៧៖ Google ទិញភាគហ៊ុនក្រុមហ៊ុនឥណ្ឌា Jio ចំនួន ៧.៧% ក្នុងតម្លៃ៤.៥ពាន់លានដុល្លារ

៨៖ សោកស្ដាយ! លោក ហែម លំផាត់ អតីតកីឡាករ និងជាគ្រូជម្រើសជាតិកីឡាហែលទឹក បានទទួលមរណភាពក្នុងវ័យ ៤៩ឆ្នាំ

៩៖ មរតកមនុស្សរស់ ព្រឹទ្ធាចារ្យ វិជ្ជាធម្មគរុ ទេព ផុន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ស្វែងរកសប្បុរជនជួយសង្គ្រោះ

១០៖ កម្មវិធីប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី៨

១១៖ Chelsea ឈ្នះ Norwich បង្កើនក្តីសង្ឃឹមបានកៅអីទៅលេង Champions League រដូវកាលក្រោយ

១២៖ FIFA សាទរចំពោះសេចក្តីសម្រេចរបស់ CAS ដេីម្បីគាំទ្របម្រាម ១ជីវិតលើអតីតប្រធានបាល់ទាត់អាហ្វហ្គានីស្ថាន

១៣៖ តើហេតុអ្វីបានជា «ភាពយន្ត» ចាត់ទុកជា «សិល្បៈទី៧» របស់ខ្មែរ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com