(សៀមរាប)៖ លោកគី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយមានការសហការណ៍រៀបចំជាមួយ ក្រុមមេធាវីជួយការងារច្បាប់អាជ្ញាធរជាតិអប្បរា មេធាវីប្រចាំសាលាខេត្ត អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីដាំកូនឈើ ក្រោមប្រធានបទ «សន្តិភាព យុត្តិធម៍ សាសនា និង បេតិកភណ្ឌ បរិស្ថាន» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេនវត្តឥន្ទ្របត្តបុរី អង្គតូច ផ្នែកខាងត្បូង នៃខេត្តសៀមរាប។
កម្មវិធីនេះ មានការចូលរួមពីសំណាក់ព្រះសង្ឃ៤៧អង្គ អគ្គនាយកអាជ្ញាធរជាតិអប្សរា អភិបាលរងខេត្តសៀមរាប លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកប្រធានសាលាដំបូងនិងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបងប្អូនប្រជាពលរដ្ឋ មានមានចំនួនសរុបប្រហែល ៦០០ នាក់។
គោលបំណងនៃការរៀបចំពិធីនេះ គឺឆ្លុះបញ្ចាំងអំពីការចូលរួមការពារ គាំពារ អភិរក្ស ស្តារ និងលើកកម្ពស់បរិស្ថាន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ ស្របតាមមាគា៍ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕