(កំពត)៖ ក្រុមការងារក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្ពោធប្រឡាយថ្មី ប្រវែង៣,០០០ម៉ែត្រ និងដាំឈើ ១,០០០ដើមសងខាងប្រឡាយនេះ ដែលស្ថិតនៅភូមិព្រៃតាព្រឹក ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងឱកាសនោះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ីស៊ីមេន បានឱ្យដឹងថា ការដែលក្រុមហ៊ុន ជួយស្ដារប្រឡាយ និងដំាដើមឈើនេះ ចំណាយអស់ថវិកាសរុប ចំនួន ៤៥,០០០ដុល្លារ ។ក្នុងគោលបំណង ឲ្យប្រឡាយថ្មីនេះមានសមត្ថភាពផ្ទុកទឹកច្រើនជាងមុនសម្រាប់ជាប្រយោជន៍ដល់អ្នកភូមិ។

ជាងនេះទៅទៀត ដើម្បីបន្ដការអភិវឌ្ឍភូមិឃុំឱ្យកាន់តែស្រស់ស្អាត ក៏ដូចជាចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាន រួមទាំងបំផុសនូវការស្រលាញ់ធម្មជាតិដល់ពលរដ្ឋផងដែរ៕