(កោះកុង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង OCSE ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការសកម្មភាព ឆ្លើយតបអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធ Internet ដោយមានការឧបត្ថម្ភពីអង្គការ Terre des Hommes។
កិច្ចប្រជុំនេះ ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២០នៅខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដោយមានការអញ្ជើញចូលរូមពីលោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារបច្ចេកទេសអន្តរក្រសួង OCSE៕