(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងត្រូវបានគេស្គាល់ថាជាសេដ្ឋីក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្មរបស់កម្ពុជា នៅថ្ងៃទី១១ ខែកក្កដាកន្លងទៅថ្មីៗនេះ ទើបបានរៀបចំកម្មវិធីខួបកំណើតគម្រប់ ៦៧ឆ្នាំ របស់លោកនៅលំនៅដ្ឋាន លំហែកាយ ម៉ុង ឫទ្ធី សែនជ័យ ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងវីដេអូមួយស្តីពីការរៀបចំពិធីខួបកំណើតគម្រប់វ័យ ៦៧ឆ្នាំ របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលរៀបចំដោយចុងភៅ សេងហុកហេង សេដ្ឋីកសិកម្មរូបនេះបានបញ្ជាក់ថា ពីវត្ថុបំណងដែលលោកសម្រេចចិត្ត រៀបចំខួបកំណើតរបស់លោក នៅលំនៅដ្ឋាន លំហែកាយ ម៉ុង ឫទ្ធី សែនជ័យ។

ជាមួយគ្នានេះលោកឧកញ៉ាក៏បានលើកឡើងថា «ខ្ញុំមិនដែលសម្លឹងឃើញផលប្រយោជន៍ពីអ្នកក្រទេ មានតែចង់ជួយអ្នកក្រអោយមានឡើង [...] នេះជាផលប្រយោជន៍ ដែលខ្ញុំចង់បានសម្រាប់តទៅអនាគត»

ការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្មរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ក្រៅតែពីជួយលើកស្ទួយវិស័យកសិកម្ម កសិ-ឧស្សាហកម្មហើយនោះ ក៏បានផ្តល់នូវការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា ដោយពួកគាត់មិនបាច់ធ្វើចំណាក់ស្រុក ទៅធ្វើការនៅប្រទេសជិតខាងឡើយ។

លោកឧកញ៉ាបាននិយាយទៀតថា «អាជីវកម្មរបស់ខ្ញុំ ក៏បានរួមចំណែកធ្វើឲ្យជីវភាពពលរដ្ឋខ្មែរមួយចំនួន កាន់តែប្រសើរជាងមុន តាមរយៈ បង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីពួកគាត់អាចរកប្រាក់ចំណូលចិញ្ចឹមជីវិត ដោយមិនបាច់ធ្វើចំណាក់ស្រុក ក៏ដូចជាជួយអភិវឌ្ឍនភូមិឃុំពួកគាត់នេះហើយ គឺជាផលប្រយោជន៍ដែល ខ្ញុំចង់បានពីប្រជាជនក្រីក្រ»

លោកឧកញ៉ាក៏បានលោកឡើងថាការធ្វើអាជីវកម្មរបស់លោកឧកញ៉ា បានរួមចំណែកបម្រើផលប្រយោជន៍ជាតិ និងប្រជាជនតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែមានប្រសាសន៍ថា «កាលណាយើងមានផ្លូវ យើងនឹងមានក្ដីសង្ឃឹម»

សូមទស្សនាវីដេអូទាំងស្រុង៖