(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យមួយកំពុងឆេះផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ៕