(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ស្អែកនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ គ្រោងនឹងចុះទៅសំណេះសំណាលជាមួយសកម្មជនក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក កឹម សុខា ក្នុងនាមជាប្រធានស្តីទី គណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងបង្កើនសកម្មភាពចុះជួបប្រជាពលរដ្ឋ និងធ្វើវេទិកាសាធារណៈ រៀងរាល់ចុងសប្តាហ៍ នៅក្នុងខែមករា ឆ្នាំ២០១៦នេះ។
កាលបរិច្ឆេទកម្មវិធី លោក កឹម សុខា សម្រាប់ខែមករា រួមមាន -ថ្ងៃអាទិត្យ ទី១០ ខែមករា ខេត្តព្រៃវែង -ថ្ងៃអាទិត្យ ទី១៧ ខែមករា ខេត្ដកំពង់ចាម -ថ្ងៃសៅរ៍ ទី២៣ ខែមករា ខេត្តត្បូងឃ្មុំ និងថ្ងៃសៅរ៍ ទី៣០ ខែមករា ខេត្តសៀមរាប៕