(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ស្រី១នាក់) របួសធ្ងន់៩នាក់ (ស្រី៣នាក់) របួសស្រាល៩នាក់ (ស្រី៣នាក់) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន៥នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ៥គ្រឿង និងថ្មើរជើង ២នាក់ផងដែរ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន៤លើក បត់គ្រោះថ្នាក់២លើក និងប្រជែងគ្រោះថ្នាក់២លើក ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៧៣២២គ្រឿង បានធ្វើការអប់រំមាន៣៣០៣គ្រឿង និងពិន័យសរុប២៩៦៨គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕