(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន ០២កន្លែង ស្ថិតនៅផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីក្រុមការងារពិនិត្យរួចមកឃើញថា ទីតាំងអាជីវកម្មខាងលើ បានបើកដំណើរការខារ៉ាអូខេជាធម្មតា។ ដូចនេះក្រុមការងារបានណែនាំឱ្យម្ចាស់អាជីវកម្មផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដោយឱ្យប្រែក្លាយទីតាំងខាងលើនេះ ទៅជាភោជនីយដ្ឋានវិញ ប៉ុន្តែត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។

លោកបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ៖

*ទីតាំងទី១ គឺក្នុងខារ៉ាអូខេ ចេ ដែលមានទីតាំង លេខ៣០ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឧចំការមនឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន៦៥នាក់ នារីបំរើ ចំនួន២០៩នាក់ និងបុគ្គលិកចំនួន៩០នាក់ ស្រី៧០នាក់។

*ទីតាំងទី២ គឺខារ៉ាអូខេឡាស៍ ដែលមានទីតាំងលេខ១៧ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ឃើញថា ទីតាំងខាងលើកំពុងដំណើរការខារ៉ាអូខេ ដោយមានភ្ញៀវ ចំនួន៦៤នាក់ប្រុស នារីបំរើ ចំនួន១០០នាក់ និងបុគ្គលិកចំនួន៣៥នាក់ ស្រី២០នាក់៕