(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី នីតិវិធីនៃការបង់កម្រៃសេវាសាធារណៈ របស់លិខិតអនុញ្ញាតឱ្យនាវាចូលនៅតាមកំពង់ផែកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលភ្នាក់ងារសាព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា អគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជូនដំណឹងដល់ម្ចាស់នាវា ឫដំណាងម្ចាស់នាវា ដូចជា៖
* ទី១៖ ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០តទៅ រាល់សំណុំឯកសារត្រូវផ្ញើមកតាមរយៈសារអេឡិចត្រូនិក និងធ្វើការទូទាត់កម្រៃសេវាសាធារណៈរបស់លិខិតអនុញ្ញាតឱ្យនាវាចូលនៅតាមកំពង់ផែ តាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារឯកទេស វីង ឱ្យបាន២៤ម៉ោងមុននាវាចូល។
* ទី២៖ ទម្រង់លិខិតអនុញ្ញាតឱ្យនាវាចូលតាមកំពង់ផែ ត្រូវបានផ្លាស់ប្តូរពីការចុះហត្ថលេខា និងបោះត្រាទៅជាការប្រើ QR Code ជំនួសវិញ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖