(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,២២៩,៥៨៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៧៤,៩៨១នាក់ និងជាសះស្បើយឡើងវិញ ៧,៦៩១,៤៥១នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៤៧៩,៣៧៦នាក់ ស្លាប់ចំនួន ១៣៨,២៤៧នាក់ និងជាសះស្បើយចំនួន ១,៥៤៩,៤៦៩នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៨៨៧,៩៥៩នាក់ ស្លាប់ចំនួន ៧២,៩២១នាក់ និងជាសះស្បើយ ១,២១៣,៥១២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៩០៧,៦៤៥នាក់ ស្លាប់ ២៣,៧២៧នាក់ និងជាសះស្បើយ ៥៧២,១១២នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖