(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានដាក់បទបញ្ជាដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ឱ្យអនុវត្តកាតព្វកិច្ចមួយចំនួនជាចាំបាច់ ដើម្បីធានាបាននូវគុណភាពទិន្នន័យ និងតម្លាភាព ជូនគ្រួសារក្រីក្រ ដើម្បីឱ្យពួកគាត់ទទួលបានសាច់ប្រាក់ ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងផែនការ បានដាក់បទបញ្ជាដល់ប្រធានមន្ទីរផែនការរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ឲ្យអនុវត្តកាតព្វកិច្ចមួយចំនួន រួមមាន៖
* សហការជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ សម្រាប់ផ្តល់ការណែនាំពីនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩។
* សហការ និងចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំដល់គ្រួសារដែលកំពុងប្រើបណ្ណសមធម៌ដែលហួសសុពលភាព។
* សហការ និងចុះដល់មូលដ្ឋាន ជាពិសេស ឃុំ សង្កាត់ ដើម្បីណែនាំ និង ដកបណ្ណសមធម៌មានជីវភាពប្រសើរ។
* សហការ និងចុះដល់មូលដ្ឋាន ឃុំ សង្កាត់ ដើម្បីណែនាំ និងពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលនៅពុំទាន់មានបណ្ណសមធម៌។
* សហការ និងចុះដល់មូលដ្ឋានដោះស្រាយភាពមិនប្រក្រតី និងការតវ៉ានានា៕
សូមអានលិខិតរបស់ រដ្ឋមន្រ្តីក្រសួងផែនការដូចខាងក្រោម៖