(ភ្នំពេញ)៖ ដើម្បីចូលរួមគាំទ្រ ការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបញ្ចុះការប្រាក់ពី០.៤០% រហូតដល់១% ក្នុង១ឆ្នាំបន្ថែមទៀត លើការស្នើសុំឥណទានថ្មី គ្រប់ប្រភេទ ដែលមានសុពលភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អតិថិជនទាំងអស់ អាចដាក់សំណើសុំតាមរយៈ អេស៊ីលីដាទាន់ចិត្ត ឬនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី រាជធានី ខេត្ត ក្រុង ដើម្បីឲ្យភ្នាក់ងារ របស់ធនាគារ អេស៊ីលីដា ធ្វើការទំនាក់ទំនង និងរៀបចំជូនបានទាន់ពេល។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ធនាគារ អេស៊ីលីដា ភីអិលស៊ី តាមរយៈ៖ ការិយាល័យទំនាក់ទំនងអតិថិជន លេខទូរស័ព្ទ ០២៣ ៩៩៤ ៤៤៤ /០១៥ ៩៩៩ ២៣៣ ឬនៅគ្រប់បណ្តាការិយាល័យធនាគារ អេស៊ីលីដា រាជធានី ខេត្ត ក្រុងគេហទំព័រ : www.acledabank.com.kh (http://www.acledabank.com.kh/)៕