Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបសំណេះសំណាល និងសាកសួរសុខទុក្ខសិល្បករជំនាន់ដើម ម្ចាស់បទ «ម៉ាក់ស៊ីនារីថ្មី» និងជាឪពុករបស់លោក Jimmy Kiss

13-07-2020 15:40

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានទទួលជួបសំណេះសំណាល និងសាកសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារីថ្មី) និងជាឪពុករបស់លោក Jimmy Kiss នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេក ដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើម ដែលនៅរស់រាន មានជីវិត ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬហៅថា របបខ្មែរក្រហម និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិ ដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រគល់ថវិកាមួយចំនួនជូនលោក វ័រ សារុន សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួល ដោះស្រាយដល់ការលំបាក បានមួយចំណែកផងដែរ។

សូមជម្រាបថា សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំ លោកបានរៀបការ និងមានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss។ លោកបានច្រៀងបទចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖ បទ “ម៉ាក់ស៊ីនារីថ្មី” នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ផងដែរ៕