មេធាវីក្រុមហ៊ុន សៀ ម៉ុន ទទួលបានសិទ្ធិសហការដាំឈើជាមួយ រដ្ឋបាលព្រៃឈើបដិសេធទៅនឹងការចោទប្រកាន់ថា ក្រុមហ៊ុនកាប់ឈើពីក្រៅចូល
12-07-2020 08:42
(ភ្នំពេញ)៖ មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន (ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបមេន .ឯ.ក ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលព្រៃឈើធ្វើការដាំឈើឡើងវិញ នៅស្ថានីយដាំឈើសហការដៃគូ សៀម ប៉ាង បានធ្វើការបដិសេធទៅនឹងព័ត៌មានមួយចំនួន ចោទប្រកាន់គ្មានការពិតថា ក្រុមហ៊ុនបានកាប់ឈើពីក្រៅ ដឹកចូលក្រុមហ៊ុនតាមរបៀបកន្ទេលធំបន្លំដេក។
មេធាវីតំណាងអោយក្រុមហ៊ុនសូមធ្វើការបដិសេធចោលទាំងស្រុង នូវព័ត៌មានចោទប្រកាន់ខាងលើ ព្រោះក្រុមហ៊ុនធ្វើសកម្មភាពតែនៅលើទីតាំងដីក្រុមហ៊ុន ក្នុងការឈូសសំអាតដី ប្រមូលផលអនុផលព្រៃឈើ បង់សួយសារ ផលលាភចូលរដ្ឋ ដើម្បីធ្វើការដាំកូនឈើទៅតាមផែនការតែប៉ុណ្ណោះ។
ខាងក្រោមនេះ ជាលិខិតបំភ្លឺ របស់មេធាវីតំណាងអោយក្រុមហ៊ុន សៀ ម៉ុន៖