(ប៉ៃលិន)៖ ក្រុមចោរកាំភ្លើង AK-47 និងពូថៅ ២នាក់ ជិះម៉ូតូមួយគ្រឿង បានចូលទៅប្លន់ផ្ទះផ្ទេរប្រាក់ Wing ឈ្មោះ ហេង រតនា ស្ថិតនៅកណ្តាលក្រុងប៉ៃលិន នាសង្កាត់អូតាវ៉ៅ នៅវេលាម៉ោង ៤៖៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ដោយយកអស់លុយប្រមាណ១ម៉ឺនដុល្លារ ហើយជនរងគ្រោះជាម្ចាស់ផ្ទះ អាយុ៦០ឆ្នាំរងរបួសធ្ងន់ ដោយសារក្រុមចោរវាយ និងកាប់ដោយពូថៅ។
មន្រ្តីនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ទាំងលុយខ្មែរ និងដុល្លារអស់ប្រមាណ១ម៉ឺនដុល្លារ ដែលក្រុមចោរទាំង២នាក់យកទៅ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយពួនស្ទាក់ តាមចាប់ក្រុមចោរទាំងនេះ ខណ:ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕