Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ចូលគោរពវិញ្ញាណក្ខន្ធ លោក ហារី សំអាត

11-07-2020 19:47

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ហារី សំអាត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុក ជាអនុប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ។

លោក ហារី សំអាត បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដោយរោគាពាធ។ សពរបស់លោក នឹងត្រូវដង្ហែចេញពីគេហដ្ឋាន នៅម៉ោង០៩៖២០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកទៅបូជាសព នៅវត្តក្រពើហា ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ៕