Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់ នៃគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៧០នាក់

11-07-2020 18:02

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ជួញដូរ១៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៧២៩ករណី ឃាត់មនុស្ស១១,៣៩២នាក់ (ស្រី៧២០នាក់)៕