Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារៀនមួយចំនួននៅក្នុងប្រទេសចិន ត្រូវបានផ្អាក បន្ទាប់ពីអាកាស​ធាតុ​ចុះ​ត្រជាក់​ខ្លាំង​បំផុត

21-01-2016 17:41

(ប៉េកាំង)៖ សាលារៀនមួយចំនួននៅក្នុងប្រទេសចិន ត្រូវបានត្រូវបានផ្អាក ដោយសារតែរងនូវអាកាសធាតុត្រជាក់​បំផុត ដែលមិនធា្លប់មាននៅរយៈពេល ៣០ឆ្នាំចុងក្រោយ នេះបើតាមព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។

ក្រុមសង្គ្រោះបន្ទាន់ ត្រូវបានដាក់ឲ្យប្រចាំការ រួចជាស្រេច ដើម្បីដោះស្រាយចំពោះបញ្ហាដែលកើតឡើងភា្លមៗ។ គិតត្រឹមម៉ោង១រសៀលថ្ងៃព្រហស្បតិ៍នេះ សីតុណ្ហភាពធ្លាក់រហូតដល់ -២៨អង្សា នៅក្នុងទីក្រុង Yakeshi ។ មជ្ឈមណ្ឌលឧត្តុនិយមជាតិ បានធ្វើការព្យាករណ៍ថា សីតុណ្ហភាពនឹងធ្លាក់នៅ១០អង្សា នៅទូទាំងប្រទេស នា​រយៈ​ពេល៤ថ្ងៃខាងមុខ ហើយរដ្ឋធានីប៉េកាំង ត្រូវបានគេព្យាករណ៍ថា នឹងមានសីតុណ្ហភាព -១៧អង្សានៅថ្ងៃសៅរ៍។ ប្រភពខាងលើបន្តថា វានឹងមានភាពត្រជាក់ដល់កក នៅជាង៩០ភាគរយ នៃតំបន់ចិន ដែលជាប្រទេស​មាន​អត្រា​ប្រជាជន ច្រើនជាងគេបំផុតរបស់ពិភពលោក៕