(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុន សុង អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ និងលោក ទី នរិន្ទ ប្រធាន អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ស្តីពីការផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម និងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា សាខាសៀមរាប។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងពិធីនោះថ្នាក់ដឹកនាំ នឹងពន្យល់អំពីកិច្ចខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ អគ្គិសនីដល់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប អំពីសភាពការអភិវឌ្ឍន៍ រីកចំរើន វិស័យថាមពលអគ្គិសនី អំពើគោលនយោបាយនិងផែនការសម្រាប់អនុវត្ត បន្ថយអត្រា និងគម្លាតតថ្លៃលក់អគ្គិសនីរបស់រាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាលខេត្ត និងរាជធានី នាបណ្តាឆ្នាំខាងមុខ៕