(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋ សម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណ សម្រាប់ចូលរួម ការបោះឆ្នោត នាពេលខាងមុខ ក៏ដូចជា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះ គេក៏សង្កេតឃើញថ្នាក់ដឹកនាំជាច្រើននាក់ ក៏បានអញ្ជើញទៅធ្វើផងដែរ។
ជាក់ស្តែង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ គេសង្កេតឃើញ សម្តេចមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ យ៉ាងសាមញ្ញាបំផុត ទីដែលគេហដ្ឋានរបស់សម្តេចស្ថិតនៅសង្កាត់នោះតែម្តង។
កាលពីព្រឹកមិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក៏បានទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការក្រសួងមហាផ្ទៃ បានសម្រេចយកតម្លៃចំនួន១ម៉ឺនរៀល សម្រាប់ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ៕