Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា អះអាងថា រោងចក្រផលិតកម្មស៊ីម៉ងតិ៍ នៅមាននិរន្តភាព និងរក្សាការងារជូនកម្មករជាធម្មតា ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩

10-07-2020 07:49

(ភ្នំពេញ)៖ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA)បានប្រជុំមួយដេីម្បីវាយតំលៃការងារ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។

កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន៥ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃ សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បី ស្វែងរកវិធីសាស្រ្ត រក្សាការងារជូនកម្មករ និយោជិក ទោះបីស្ថិតក្នុង វិបត្តិកូវីត១៩ និង ពិនិត្យមើលស្ថានភាពទីផ្សារ ដើម្បីបន្ដរនិរន្តភាព ឧស្សាហកម្មស៊ីម៉ងតិ៍នៅក្នុងប្រទេស។

ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋយើង ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្ម សុីម៉ងតិ៍ក្នុងស្រុកយើង ក៏ដូចជាក្រសួងរ៉ែ និង ថាមពល និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ជាថ្មីម្ដងទៀត សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់វិស័យឧស្សាហកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា៕