Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈពង្រឹងឃុំឆក់ឈើនាង ស្រុកអង្គស្នួល វេរទៀនវស្សាប្រគេនព្រះសង្ឃ ចំនួន៣វត្ត

09-07-2020 12:59

(កណ្តាល)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ២០២០នេះ លោក សូ គឹមស៊ុន ប្រធានគណៈពង្រឹងឃុំឆក់ឈើនាង និងភរិយា, លោក តាក់ ជីឡៅ និងលោកស្រី បៀវ គឹមលី បានអញ្ជើញវេរទៀនវស្សាប្រគេនដល់ព្រះសង្ឃ ចំនួន៣វត្ត រួមមាន៖ វត្តឆក់ឈើនាង វត្តប្រាសាទ និងព្រះនាគ ហើយពិធីនេះត្រូវបានប្រារព្ធនៅវត្តឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ការវេរទៀនវស្សាប្រគេនដល់ព្រះសង្ឃ ចំនួន៣វត្តនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិទាំង១០ ប្រជាការពារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រមាណ ១០០នាក់ផងដែរ។

ទេយ្យទានដែលត្រូវបានប្រគេន រួមមាន៖ បច្ច័យ ១៤លានរៀល, ទៀន ៣គូ, អង្ករ ៤៥០គីឡូក្រាម, ទឹកក្រូច ទឹកបរិសុទ្ធ ១២កេស, ត្រីខ ១០យួរ និងសាដក ៣។ បន្ថែមលើនេះក្រុមការងារបានប្រគេនបច្ច័យ ដល់ព្រះសង្ឃ៥អង្គ ក្នុង១អង្គ ៨ម៉ឺនរៀល និងជូនតាជី យាយជី ៥០នាក់ ម្នាក់ៗ១ម៉ឺនរៀលទៀតផង៕