(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រព័ន្ធសម្អាតកាកសំណល់រាវ ដែលនាំចូលពីប្រទេសបារាំង និងមានសមត្ថភាពសម្អាតសំណល់រាវស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ធ្វើឲ្យការផលិតផលិតផលរបស់ក្រុមហ៊ុនមួយនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន និងសង្គម។
ប្រព័ន្ធសម្អាតកាកសំណល់រាវនេះ ដំណើរការ៨ដំណាក់កាល ដែលធ្វើឲ្យការសម្អាតទឹកកខ្វក់បានស្អាតស្ទើរ១០០ភាគរយ។ ដំណាក់កាលទាំង៨នោះរួមមាន៖
ទី១៖ សំណល់រាវបញ្ចេញពីគ្រប់កន្លែងក្នុងរោងចក្រត្រូវបានបង្ហូរចូលក្នុងអាងសម្រាប់ស្តុកទឹកកខ្វក់។
ទី២៖ កាកសំណល់រឹងដែលមានទំហំធំៗ ត្រូវបានដកចេញពីទឹកនោះដោយកញ្ច្រែងចម្រោះ។
ទី៣៖ ទឹកត្រូវបានច្រោះមួយដំណាក់កាលទៀត ដើម្បីដកយកសំណល់រឹង ដែលមានទំហំធំជាង៣មីលីម៉ែត្រចេញឲ្យអស់។
ទី៤៖ ទឹកត្រូវបានកែតម្រូវកម្រិត PH ឲ្យនៅចន្លោះពី៦.៥ទៅ៧.៥។
ទី៥៖ ទឹកត្រូវបានសម្អាតដោយប្រើប្រព័ន្ធដែលមិនត្រូវការខ្យល់។
ទី៦៖ ទឹកត្រូវបានបញ្ជូនបន្តទៅសម្អាតដោយប្រព័ន្ធដែលត្រូវការខ្យល់។
ទី៧៖ ទឹកត្រូវបានបង្ហូរចូលអាងមួយទៀត ដើម្បីដកយកកករចេញ ហើយយកទឹកនោះទៅសម្អាតបន្ត។
ទី៨៖ ជាចុងក្រោយ គឺសម្អាតដោយផូស្វាតតាមកម្រិតស្តង់ដារ ដែលកំណត់ដោយក្រសួងបរិស្ថាន ទើបបង្ហូរចូលទៅក្នុងបរិស្ថាន។
គួរបញ្ជាក់ថា រោងចក្រ ខ្មែរ ប៊ែវើរីជីស យកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថានរបស់សហគមន៍នៅជុំវិញរោងចក្រ ដើម្បីធានាឲ្យបានថា ការវិនិយោគរបស់ខ្លួនគឺប្រកបដោយនិរន្តរភាព៕