(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំប្រជុំពិនិត្យវាយតម្លៃកំរិត កែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ២០១៦ នៅសាលាខេត្តកំពង់ធំ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ប្រធានអង្គភាពមន្ទីរពាក់ព័ន្ធនិងមន្រ្តីមួយចំនួន ទៀត។
លោក គង់ វិមាន បានលើកឡើងជាគោលការណ៍ថា «ចំពោះទណ្ឌិតដែលជាមុខសញ្ញាជួញដូរ គ្រឿងញៀន ចោរ ឆក់ លួច និងជាពិសេសចោរប្លន់ គណៈកម្មការខេត្តយើងមិនលើកយកមកពិភាក្សាវាយតម្លៃជាដាច់ខាត» ។
លោកកបានសំណូមពរស្នើសុំដល់លោក លោកស្រី ជាចៅក្រមមេត្តាជួយ ពិនិត្យ លើមុខសញ្ញាជនល្មើស ដែលជួញដូរគ្រឿងញៀន ចោរលួច ចោរឆក់ ជាពិសេសចោរប្លន់ សូមមេត្តាវិនិច្ឆ័យទោស ឲ្យបានសមស្របជាក់លាក់ តាមទំហំនៃបទល្មើសនិងចំនួនដងនៃ បទល្មើស ព្រោះថា មុខសញ្ញាជនល្មើសខ្លះដដែលៗ ធ្លាប់ជាប់គុកច្រើនដងហើយ នៅតែមិនរាងចាលទៀត គួរតែបន្ថែមទោសទណ្ឌ មួយកំរិតបន្ថែមទៀតដល់ជនទាំងនោះ ដើម្បើឲ្យបានជ្រាបដល់លោកចោរគ្នាគាត់ឯទៀត ឲ្យឈប់ហានប្រព្រឹត្ត បទល្មើសនេះបន្តទៀត ។ ក្នុងនាមលោកជាប្រធានគណៈកម្មាធិការ បានសង្កត់ធ្ងន់ទៅលើអង្គភាពពន្ធនាគារលើការប្រឡងប្រណាំង ត្រូវពិនិត្យឲ្យបាន ច្បាស់លាស់ ក្នុងការបន្ធូរបន្ថយ ទោសក្រែងមានការខ្វះចន្លោះដោយប្រការណាមួយ៕