Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាសពមហាឧបាសិកា មួង ហ៊ន មាតាបង្កើតនាយឧត្តមសេនីយ៏ ហ៊ុយ ពិសិដ្ឋ

07-07-2020 20:40

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងប្រតិភូអមដំណើរ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាសពមហាឧបាសិកា មួង ហ៊ន មាតាបង្កើតនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានលេខ២៣R សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា មហាឧបាសិកា មួង ហ៊ន បានទទួលមរណភាពនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកា មួង ហ៊ន ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ ២៣R ផ្លូវលេខ ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សពនឹងត្រូវរំកិលចេញពីគេហដ្ឋាន ទៅកាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើពិធីបញ្ចុះសព តាមប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ នឹងធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០៕