(ឧត្តរមានជ័យ)៖ លោក ថន កេស្នារិទ្ធ តំណាងលោក ឡាញ់ កៅ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទំនប់ដាច់ ព្រមទាំងក្រុមការងារ បានដង្ហែទៀនព្រះវស្សា និងទេយ្យទាន ចូលវត្តប្រាសាទសន្តិភាព (ហៅវត្តទំនប់ដាច់) ស្ថិតក្នុងឃុំទំនប់ដាច់ដាច់ ស្រុកត្រពំាងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំទំនប់ដាច់ ក៏បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឡាញ់ កៅដែលតែងតែយកចិត្តទុកដាក់ ដល់បងប្អូន លោកយាយ លោកតា ដែលគោរពស្រលាញ់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
ជាមួយគ្នានេះ លោក ឡាញ់ កៅ បានចូលបច្ច័យតាមរយៈក្រុមការងារ គឺទេយ្យទាន មានទានព្រះវស្សា និងគ្រឿងឧបភោគ បរិភោគផ្សេងៗ ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សា និងជូនលោកយាយជី លោកតាជី ក្នុងម្នាក់២០,០០០រៀលផងដែរ៕