(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីរអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ (ក.ប.ប) លោក សាន វិជ្ជាសារាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំដល់អាជីវករតាមស្ថានីយ៍ប្រេងឥន្ធនៈទូទាំងក្រុងប៉ោយប៉ែត ដើម្បីស្វែងយល់ អំពីអំពើសុចរិតក្នុងកិច្ចពាក់ព័ន្ធ និងប្រេងឥន្ធនៈ។
លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ Fresh News នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះថា ចំពោះស្ថានីយ៍ដេប៉ូប្រេងឥន្ធនៈ និងហ្គាសត្រូវលើកប៉ាន់ណូបង្ហាញអំថ្លៃលក់រាយនៅមុខទីតាំងរបស់ខ្លួនជាប្រាក់រៀល ដែលអាចមើលឃើញចម្ងាយយ៉ាងតិច២០០ម៉ែត្រ។
លោកថា លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតក្នុងតម្លៃមិនលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម (ពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី៤លានរៀល ក្នុងករណីល្មើស) ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះញអាសន្នចំពោះការប្រព្រឹត្តបទល្មើសដដែល។
លោកបន្តទៀតថា លក់ប្រងឥន្ធនៈដែលមានលក្ខណៈគុណភាពសមស្របនិងអនុលោមតាមកាតប្រកាសអំពីយថាប្រភេទ និងចំនួនអុកតាន, បុគ្គលដែលប្រព្រឹត្តល្មើស ត្រូវពិន័យអន្តរការណ៍ មិនលើកពី២០លានរៀល និងព្រមានលាយលក្ខណ៍ជាអក្សរ និងឫត្រូវព្យួរដកហូតឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឫត្រូវអនុវត្តតាមនិតិវិធីតុលាការ។
លោកបានណែនាំឲ្យស្ថានីយ៍ទាំងអស់ត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈជូនអតិជិជនគ្រប់ចំនួនលីត្រ និងចៀសវាងការបន្លំបរិមាណប្រេងឥន្ធនៈដែលលក់ជូនអតិថិជន ហើយបុគ្គលប្រព្រឹត្តល្មើស ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ត្រូវអនុវត្តនីតិវិធីតុលាការ៕