(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់លោក មាស ក្រូច ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាមន្រ្តីយោធាផ្កាយ៣ ដែលកំពុងមានជំងឺសំរាកនៅផ្ទះ ស្ថិតនៅក្នុងភូមិអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខណ្ឌ ចំពោះអតីតឧត្តមសេនីយ៍ផ្កាយ៣ មាស ក្រូច និងជូនពរឲ្យលោកឆាប់ជាសះស្បើយពីជំងឺផងដែរ៕