(ភ្នំពេញ)៖ របាយការណ៍របស់កំពង់ផែក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២០នេះ បរិមាណទូរកុងតឺន័រដឹកជញ្ជូនទំនិញចេញចូល តាមកំពង់ផែក្រុងភ្នំពេញ មានចំនួន ១៣៥,៦០១ TEUs (ទូរ) កើនឡើង១៣% បើធៀបនឹងរយៈពេលដូចគ្នាមានតែ ១២០,០៩០ TEUs ប៉ុណ្ណោះ។

របាយការណ៍ដដែលបន្តថា សម្រាប់ទំនិញ-ប្រេងឥន្ធនៈ ចូលតាមកំពង់ផែក្រុងភ្នំពេញវិញ មានចំនួន១,៧៩៦,៦៥០តោន ធ្លាក់ចុះ៤%។ នាវាផ្ទុកទំនិញឆ្លងការកំពង់ផែ មានចំនួន១១៣៥គ្រឿង កើនឡើង%, ទទួលនាវាទេសចរណ៍ចំនួន១២៦ជើង ធ្លាក់ចុះ២៨% និងបរិមាណអ្នកដំណើរ មានចំនួន៩៧៣៣នាក់ ធ្លាក់ចុះ៣៨%៕

សូមអានរបាយការណ៍របស់កំពង់ផែក្រុងភ្នំពេញទាំងស្រុង៖