Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបិទវគ្គ​បណ្តុះបណ្តាល នាយទាហាន​កងរាជ​អាវុធហត្ថ ថ្នាក់អនុសេនីយ៍​ជំនាន់ទី១៤

21-01-2016 09:26

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធី បិទវគ្គបណ្តុះបណ្តាល នាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ជំនាន់ទី១៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោកនាយការិយាល័យ ព្រមទាំងនាយទាហានជាច្រើនរូបផងដែរ។

ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា សិក្ខាកាមមានចំនួន៨៥នាក់ កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈសរុបចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦៕