(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១២លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់១១នាក់ (ស្រី២នាក់) របួសធ្ងន់១៧នាក់ (ស្រី៣នាក់) របួសស្រាល១៩នាក់ (ស្រី៩នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៥នាក់ (យប់១២នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច៥គ្រឿង រថយន្តធុនធំ៤គ្រឿង យានផ្សេងៗ២គ្រឿងផងដែរ ហើយមូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក ប្រជែងគ្រោះថ្នាក់៣លើក បត់គ្រោះថ្នាក់៣លើក ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន៨៨៤៩គ្រឿង បានធ្វើការអប់រំមាន៤៣៥១គ្រឿង និងពិន័យសរុប៤៤៩៨គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕