(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេកក្រោយពេលទទួលបានដំណឹងមរណភាព របស់មហាឧបាសិកា មួង ហ៊ន ដែលមាតាបង្កើតរបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកមរណភាពរបស់មហាឧបាសិកា មួង ហ៊ន ជាការបាត់បង់នូវមាតា មាតាក្មេក និងជាដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់។
ជាមួយនឹងការចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារបស់នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកា មួង ហ៊ន បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
សូមបញ្ជាក់ថា មហាឧបាសិកា មួង ហ៊ន បានទទួលមរណភាពនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
សពរបស់មហាឧបាសិកា មួង ហ៊ន ត្រូវបានតម្កល់ធ្វើបុណ្យនៅផ្ទះលេខ ២៣R ផ្លូវលេខ ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សពនឹងត្រូវរំកិលចេញពីគេហដ្ឋាន ទៅកាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើពិធីបញ្ចុះសព តាមប្រពៃណីព្រះពុទ្ធសាសនា។
ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ នឹងធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០៕