(ពោធិ៍សាត់)៖ កងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «Wildlife Alliance» កាលពីម្សិលមិញនេះ បានបង្ក្រាបបទល្មើសអារឈើមួយកន្លែង នៅចំណុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយដកហូតបានវត្ថុតាងមួយចំនួន។
ប្រតិបត្តិការខាងលើធ្វើឡើង ដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់, លោកវរសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង។
ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប បានឱ្យដឹងថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដកហូតម៉ូទ័រអុក០១គ្រឿង, ម៉ូទ័រកាត់០១គ្រឿង, មូទ័រខាត់០១គ្រឿង, មូទ័រតាប០១គ្រឿង, ម៉ាស៉ីនតាប០១គ្រឿង, រថយន្ដឆ្នៃ០១គ្រឿង, រទេះគោ០១, ឈើអារប្រភេទលេខ២ ចំនួន២៥១សន្លឹក និងបង្អួចចំនួន២៤០សន្លឹក ស្មើ១៣,០៧៤ម៉ែត្រត្រីគុណ។
បច្ចុប្បន្នវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី៕