(បន្ទាយមានជ័យ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ ប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនឱក្រិដ្ឋជនមេខ្លោងជួញដូរឆ្លងដែន គ្រឿងញៀន២រូប ជាជនជាតិកូរ៉េ តាមសំណើររបស់នគរបាលអន្តរជាតិ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បុរសជនជាតិកូរ៉េទាំង២រូបនោះ មានឈ្មោះ ទី១-Lee Taechwa (លីទីចវ៉) និងទី២-Kim In Bae (គីម អ៉ីនបេ) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្នើមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីស្នើគោលការណ៍ពី សម្ដេចក្រឡាហោម ប្រគល់ជូនជនទាំងពីរនេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសមត្ថកិច្ចដើម្បីបណ្ដេញចេញ៕