(ភ្នំពេញ)៖ ម្តាយបង្កើតរបស់នាយឧត្តមសេនីយ៏ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១៖០៩នាទីយប់ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសព ត្រូវបានរៀបចំឡើងនៅផ្ទះលេខ ២៣R ផ្លូវលេខ ៣៦៨ សង្កាត់ច្រាំងចម្រះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពនឹងត្រូវរំកិលចេញពីគេហដ្ឋាន ទៅកាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើពិធីបញ្ចុះសព តាមប្រពៃណីព្រះពុទ្ធសាសនា៕