(ក្រចេះ)៖ លោក មិត្ត ឆៃយុត្តិ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ចូលរួមក្នុងពិធីប្រគល់អំពូលសូឡា ចំនួន៥៥គ្រឿង ដែលជាអំណោយរបស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ ជូនទៅដល់ប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងពិធីនេះដែរ ក្រោមអធិបតីភាព លោកស្រី ត្រឹង ថាវី តំណាងរាស្រ្តមណ្ឌលខេត្តក្រចេះ និងលោក ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំបូរ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំខេត្ត ហើយក៍មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ យាយជី តាជី យុវជនឃុំនិងស្រុក សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យសណ្តាន់ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំងបី។
លោកស្រី ត្រឹង ថាវី បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យជួយថែរក្សាសមិត្ថផលនានា ដែលទទួលបាននាពេលកន្លងឲ្យបានល្អ ហើយសមិត្ថផលទាំងនេះ បានដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។
លោក មិត្ត ឆៃយុត្តិ ក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលទទួលអំពូលឡានោះឲ្យថែរក្សាឲ្យបានល្អ ហើយលោកនឹងជួយឧបត្ថមបន្តបន្ទាប់ទៀត។ លោកក្រើនរំលឹកប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ត្រូវហូបស្អាត រស់នៅមានអនាម័យ ដេកត្រូវចងមុងព្រោះរដូវធ្លាក់ភ្លៀង ងាយនិងកើតជំងឺ គ្រុនចាញ់ និងគ្រុនឈាម។
ក្នុងឱកាសនោះដែរ ក្រុមការងារសហគមចលនាយុវជនកម្ពុជា ក៏បានជូនអំណោយជាសម្ភារ និងថវិកាមួយចំនួន ជូនទៅដល់អ្នកដែលបានមកចូលរួមទាំង ២៥៤នាក់ ដោយក្នុងម្នាក់ៗទទួលបានក្រមា១ សាប៊ូ២ដុំ និងថវិកា ១ម៉ឺនរៀល និងជូនបង់អង្គុយលេងចំនួន ២សម្រាប់ ដល់វិទ្យាល័យសណ្ដាន់៕