(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន The Seven Residence Condominium បានប្រារព្ធពីធីចាក់បញ្ចប់កម្រាលខណ្ឌផ្ទាល់ដី របស់ខុនដូ The Seven Residence ជាស្ថាពរ ដើម្បីពន្លឿនការសាងសង់ជូនអតិថិជនឲ្យបានទាន់ពេលវេលា។
ក្រុមហ៊ុន The Seven Residence Condominium សម្រេចផ្តល់ជូន Promotion ពិសេសបញ្ចុះតម្លៃរហូតដល់ ២០% និងទទួលជូលត្រឡប់មកវិញក្នុងអត្រា ១៥% និងផ្តល់ជូនសម្ភារបំពាក់ជូនជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា The Seven residence condominium ជាខុនដូដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ចំណាយពេលតែ៥នាទី ពីផ្សារទំនើប Aeon II, ផ្សារទំនើប Macro ផ្សារទំនើប Global House ផ្សារឃ្លាំងរំសេវ សែនសុខ ផ្សារទំនើប The Green Avenue Community Malls ជាតំបន់សេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង និងតម្លៃថ្លៃ ប៉ុន្តែខុនដូ The Seven Residence នៅតែបន្តលក់ជាមួយតម្លៃសមរម្យ និងលក្ខខណ្ឌបង់រំលស់ងាយៗ។
The Seven Residence Condominium មានកម្ពស់ ២៧ជាន់ មាន ៤២៧បន្ទប់ រួមជាមួយការរស់នៅតាមបទដ្ឋានទំនើប ដូចជា អាងហែលទឹក បន្ទប់ Steam, Sauna, Jaccuzzi, បណ្ណាល័យ Sky Bar បន្ទប់ប្រជុំ សាល ហាត់ប្រាណជាដើម។
ខុនដូរនេះត្រូវបានសាងសង់ឡើងនៅខែកក្កដា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២២។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់ 017 598 757, 087 598 027, 097 8738 777 ៕