(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៉ីថា បានជូនដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី (Malaysian Airlines) បានសម្រេ ចលុបជេីងយន្តហោះពាណិជ្ជកម្មពិសេស ដែលគ្រោងនឹងហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
មូល ហេតុ នៃការលុបចោលជេីងហោះហេីរនេះ ដោយ សារ មានការលុបចោលជេីងហោះហេីរតភ្ជាប់ពីទីក្រុង គែរ (Cairo) ប្រទេស អេហ្ស៊ីប របស់ ក្រុមហ៊ុន MedicMesir ដែល ជាអ្នកចាត់ចែង រៀបចំជេីងយន្តហោះពិសេស (Charter Flight) ដឹកនិស្សិតកម្ពុជា ចំនួន ៤៤នាក់ ទៅកាន់ទីក្រុងគូឡាឡាំពួ រួចតភ្ជាប់ជាមួយជេីងយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៉ី ឆ្ពោះ ទៅកាន់ ទីកាន់ រាជធានី ភ្នំពេញ។
ការលុប ចោល ជេីងយន្តហោះ តភ្ជាប់ ពីទីក្រុងគែរ មក ទីក្រុង គូឡាឡាំពួ នេះ បានធ្វើ ឱ្យ ក្រុម ហ៊ុន អាកាសចរណ៍ ម៉ាឡេស៉ី មិនមាន អ្នក ដំណើរ គ្រប់ គ្រាន់ សម្រាប់ ការហោះហើរ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះ មកកាន់រាជធានីភ្នំពេញ តាមការគ្រោងទុក។
ភ្នាក់ងារក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី នឹងទាក់ទងផ្ទាល់ទៅអ្នកដំណេីរទាំងអស់ ដែលបានទិញសំបុត្ររួចហេីយសម្រាប់ជេីងយន្តហោះ គូឡាឡាំពួ -ភ្នំពេញ ដែលបានលុបចោលនេះ។
សូមរំលឹកថា គិតចាប់ពីផ្ទុះជំងឺកូវីដ១៩ មានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា ទើបតែបាន៣លើកប៉ុណ្ណោះ រួមមាន៖
* លើកទី១៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន២០៤នាក់។
* លើកទី២៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១៥៨នាក់។
* លើកទី៣៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរ ចំនួន១២២នាក់៕