(ភ្នំពេញ)៖ ដោយមើលឃើញគុណតម្លៃ នៃរុក្ខជាតិជាច្រើនប្រភេទ នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកឯកទេសជំនាញ ដែលមានបទពិសោធន៍ខ្ពស់ បាននាំគ្នាសិក្សាស្រាវជ្រាវ បង្កើតជាផលិតផលធម្មជាតិមួយ ដើម្បីជួយថែរក្សាសម្រស់ស្ត្រី តាមបែបបុរាណ ដូចកាលពីជំនាន់ដើម ជាងនេះទៅទៀតបច្ចុប្បន្ននេះគេឃើញមានប្រជាពលរដ្ឋ បាននាំគ្នាគាំទ្រនិងប្រើប្រាស់ផលិតផលដែលផ្សំឡើងពីធម្មជាតិ ដើម្បីរក្សាសម្រស់ឲ្យស្រស់ស្អាត និងមិនប៉ះពាល់ដល់សុខភាព។
ក្រុមអ្នកជំនាញផ្សំផលិតផលថែរក្សាសម្រស់ធម្មជាតិបែបបុរាណ បានអះអាងដោយការជឿជាក់ថា ដោយសារ គុណភាព ប្រសិទ្ធភាព នៃផលិតផលធម្មជាតិ ដែលបង្កើតឡើងតាមរូបមន្តរបស់បុព្វបុរសខ្មែរបានបន្សល់ទុក ក្នុងការថែរក្សាសម្រស់តាមបែបធម្មជាតិនេះ ឥឡូវនេះ កេរ្តិ៍ដំណាលមួយនេះ កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ និងបង្កើតជាផលិតផលថែទាំសុខភាពដ៏ពេញនិយមជាពិសេសជួយដល់ស្រ្តីគ្រប់គ្នាឱ្យមានសុខភាពល្អ ស្បែកភ្លឺថ្លា និងសម្រស់ក្មេងជាងវ័យ។
លោកស្រី សិទ្ធ លីដា នាយិការប្រតិបត្តិក្រុមហ៊ុន មិសបុរាណ បានអះអាងនៅក្នុងពិធីជួបជុំ ផ្តល់រង្វាន់លើកទឹកចិត្ត ដែលមានជា មាស និងសម្ភារៈជាច្រើន ដល់តំណាងចែកចាយគ្រួសារមិសបុរាណ និងការសម្ភោធផលិតផលកូនពៅ ស្ក្រាប ញទេព នាថ្ងៃទី០៤ខែកក្កដានេះថា បើទោះជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបប្រទះដំណាក់កាលវិបត្តិកូវីដ១៩យ៉ាងនេះក្តី ក៏ការផលិតនូវផលិតផលធម្មជាតិ និងការលក់ជូនប្រជាពលរដ្ឋ មិនមានការថយចុះនោះឡើយ ផ្ទុយទៅវិញក្នុងរយៈពេល៣ខែចុងក្រោយនេះ ការលក់បានកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេល៣ខែដើមឆ្នាំ២០១៩ នេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បាននាំគ្នាងាកមកប្រើប្រាស់ផលិតផលធម្មជាតិ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មៃរយ៉ាងពិតប្រាកដ។
លោកស្រី សិទ្ធ លីដា បានបញ្ជាក់ថា ដោយសារការគាំទ្រ មានការកើនឡើងយ៉ាងគំហុកដូចពេលនេះ លោកស្រីគ្រោងនឹងបោះទុនបន្ថែម ដើម្បីពង្រីកការផលិតឱ្យបានកាន់តែច្រើន ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។ សម្រាប់រុក្ខជាតិក្នុងការផលិត និងវត្ថុធាតុដើម ដែលត្រូវជ្រើសយកមកផ្សំ ក្រុមការងាររបស់ស្រី បានចុះទៅទិញផ្ទាល់ពីប្រជាពលរដ្ឋនៅតាមផ្ទះ តាមតំបន់ព្រៃភ្នំ និងតាមរយៈគ្រូឱសថបុរាណមួយចំនួននៅតាមជនបទ។ មិស បុរាណ ក្រៅពីថែរក្សាសុខភាពនិងសម្រស់ ក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេសបានបណ្តុះបណ្តាលស្រី្តជាច្រើនពាន់នាក់ ឱ្យចេះចែកចាយតាមអនឡាញ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារផង ថែទាំសុខភាពខ្លួនឯង និងមនុស្សក្នុងគ្រួសារទាំងមូលផង។
សូមបញ្ជាក់ថា មិសបុរាណ មានអាជ្ញាប័ណ្ណស្របច្បាប់ ឆ្លងកាត់មន្ទីរពិសោធន៍ត្រឹមត្រូវ អាចជួយរាល់បញ្ហាស្បែកខ្មៅស្រអាប់ គ្មានសំណើម ខូចដោយសារលាបឡេខុស និងអាចជួយបានរាល់បញ្ហាស្បែកគ្រប់ប្រភេទ ជួយអោយស្បែកសភ្លឺថ្លា ក្មេងជាងវ័យ ព្រមទាំងព្យាបាលជំងឺក្រពះ ពោះវៀនទៀតផង៕