(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ល្ងាចនិងយប់មិញ កម្លាំងនគរបាលរបស់លោក បានបើកប្រតិបត្តិការចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ និងសកម្មភាពចែកចាយ ប្រើប្រាស់គ្រឿងញៀនចំនួន១៥នាក់ ព្រមទាំងដកហូតថ្នាំចំនួន២៣០កញ្ចប់ នៅតាមខណ្ឌមួយចំនួន។

លោក ប៊ន សំអាត បានបន្តថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ចាប់ខ្លួនបាន៩នាក់ កម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនបាន២នាក់ កម្លាំងនគរបាលខណ្ឌទួលគោកចាប់ខ្លួនបាន៣នាក់ និង កម្លាំងនគរបាលខណ្ឌដូនពេញ ចាប់ខ្លួនបានម្នាក់ ។ សម្រាប់ជនសង្ស័យទាំងនេះត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕