(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសបង្ហាញអំពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបឆ្លាតវៃ និងមេត្រីភាពបរិស្ថាន (smart eco-satellite city) នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះថា វឌ្ឍនៈ វីល លាតសន្ធឹងលើផ្ទៃដីជាង ១០០០ហិកតា។
វឌ្ឍនៈ វីល នឹងប្រមូលផ្តុំទៅដោយសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងប្រណីត និងសម្បូរបែបពុំធ្លាប់មានពីមុនមក អមជាមួយនឹងការនាំយកមកនូវបទពិសោធន៍ថ្មីៗនៃសេវាសាធារណៈសំខាន់ៗជាច្រើន សម្រាប់ឆ្លើយតប នឹងតម្រូវការគ្រប់បែបយ៉ាងទាំងអស់ក្នុងការរស់នៅតាមបែបសហគមន៍ដ៏ស៊ីវិល័យនិងជឿនលឿន។
ក្នុងនោះមានគម្រោងលំនៅឋានដ៏ស្អាតប្រណីតជាច្រើនប្រភេទអមទៅដោយរុក្ខវិថី មន្ទីរពេទ្យអន្តរជាតិដ៏ជំនាញ អគារពាណិជ្ជកម្មទំនើបធំៗ ការិយាល័យដ៏មានផាសុកភាព មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ដ៏សម្បូរបែប ឧទ្យានសួគ៌ាដ៏ស្រស់បំព្រង ស្រះទឹកថ្លាត្រជាក់ចិត្ត មើលឃើញទីលានវាយកូនហ្គោលកម្រិតស្តង់ដារ អន្តរជាតិ៣៦រន្ធដំបូងគេបង្អស់នៅកម្ពុជា ប៉ុស្តិ៍ប៉ូលីស ស្ថានីយពន្លត់អគ្គិភ័យ និងគម្រោងជាច្រើនទៀតដែលសុទ្ធសឹងមាននៅក្នុងវឌ្ឍនៈ វីល និងត្រូវ បានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុត ដោយមានការគិតគូរយ៉ាងច្បាស់លាស់លើគ្រប់ទិដ្ឋភាពដែលរួមមាន សុវត្ថិភាព ផាសុកភាព មេត្រីភាពបរិស្ថាន និងតម្រូវការ ចាំបាច់គ្រប់បែបយ៉ាងសម្រាប់ការរស់នៅ។
ជាពិសេស សាលារៀនអន្តរជាតិដ៏ល្បី និងចំណាស់មួយក្នុងចំណោមសាលារៀនដ៏ចំណាស់ជាងគេមួយ ក្នុងពិភពលោក ដែលមានប្រវត្តិដល់ទៅជាង ១៥០០ឆ្នាំ The King’s School របស់ចក្រភពអង់គ្លេស នឹងបង្ហាញវត្តមាននៅក្នុងវឌ្ឍនៈ វីល ហើយផ្តល់ឱកាសដល់កូនចៅកម្ពុជាគ្រប់ជំនាន់ទាំងអស់ក្នុងការទទួលបានបទពិសោធន៍ថ្មីដ៏ល្អនៃប្រព័ន្ធសិក្សាអប់រំមួយដែលមានស្តង់ដារ និងគុណភាពខ្ពស់ចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់វិទ្យាល័យ។
លោកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី បានឱ្យដឹងថា ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី គឺជាក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវគុណភាព គុណធម៌ និងភាពស្មោះត្រង់ ជាគុណតម្លៃស្នូល។ ដូចនេះគម្រោងវឌ្ឍនៈ វីល របស់ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី ក៏ត្រូវ បានផ្សារភ្ជាប់ជាមួយនឹងគុណតម្លៃស្នូលទាំង៣ខាងលើនេះផងដែរ ដើម្បីប្រែក្លាយវឌ្ឍនៈ វីល ទៅជាសូចនាករថ្មីក្នុងការវាស់វែងគុណភាព និងសក្តានុពលនៃការអភិវឌ្ឍនៅប្រទេសកម្ពុជា និងប្រែក្លាយជាទីក្រុងដ៏សែនមនោរម្យនិងគួរឱ្យ ចង់រស់នៅបំផុតក្នុងពិភពធម្មជាតិដ៏ស្រស់ត្រកាលសម្រាប់ជាកេរដំណែលមនុស្សគ្រប់ជំនាន់។
ជម្រើសនៃការរស់នៅប្រកបដោយ សុខៈ វឌ្ឍនៈ គឺជាគុណតម្លៃ និងជាចក្ខុវិស័យថ្មីនៅកម្ពុជារបស់វឌ្ឍនៈ វីល។ ឈរលើមូលដ្ឋាននេះក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការកសាងសហគមន៍ សុខដុមរមនាដែលល្អទាំងសោភ័ណ្ឌភាព និងគុណភាពបានយូរអង្វែងសម្រាប់ការរស់នៅរបស់អតិថិជនគ្រប់សណ្ឋាននិងគ្រប់ជំនាន់ ដោយបានសហការជាមួយក្រុមហ៊ុនស្ថាបត្យកម្ម វិស្វកម្ម រចនា ក្រុមហ៊ុនទីប្រឹក្សានិងអ្នកជំនាញលំដាប់ពិភពលោកឆ្នើមៗដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដែលរួមមាន៖ ក្រុមហ៊ុនស្ថាបត្យកម្ម Kohn Pedersen Fox Associates, ក្រុមហ៊ុន PLandscape អ្នកជំនាញស្ថាបត្យកម្មផ្នែកទេសភាពសម្រាប់គម្រោង រមណីយដ្ឋាន សណ្ឋាគារ និងលំនៅឋានបែបប្រណីត, ក្រុមហ៊ុនស្ថាបត្យកម្ម Ronald Lu & Partners , ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិផ្នែកវិស្វកម្មនិងការអភិវឌ្ឍន៍ Mott Macdonald, ក្រុមហ៊ុនរចនាតុបតែងផ្នែកខាងក្នុងអគារ Steven Leung Design, ក្រុមហ៊ុន Eight Partnership អ្នកជំនាញរចនានិងប្រឹក្សាយោបល់លើម៉ាក។
ក្រុមហ៊ុន វឌ្ឍនៈប្របភើធី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជាពោរពេញដោយសមត្ថភាព ចំណេះដឹង ធនធានហិរញ្ញវត្ថុដ៏រឹងមាំ។ វឌ្ឍនៈប្របភើធី គឺជាបុត្រសម្ព័ន្ធរបស់វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេសកម្ពុជា។ វឌ្ឍនៈ គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដែលសុទ្ធសឹងជាការវិនិយោគដោយធនធានផ្ទាល់ខ្លួនសុទ្ធសាធលើវិស័យសំខាន់ៗដូចជា៖ វិស័យធនាគារ មានធនាគារវឌ្ឍនៈ, វិស័យអចលនទ្រព្យ មានវឌ្ឍនៈ ប្របភើធី និងវឌ្ឍនៈ កាពីតាល់, វិស័យបដិសណ្ឋារកិច្ច មានសណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោលរីសត (Vattanac Golf Resort)។ វិស័យម្ហូបអាហារ មានក្រុមហ៊ុន វឌ្ឍនៈ អេហ្វ & ប៊ី (Vattanac F&B ), វិស័យទំនិញ និងសេវាកម្ម មានក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន (Vattanac Investment ) និងគម្រោងវិនិយោគធំៗចំនួន២ គឺគម្រោងរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រូវើរី (Vattanac Brewery) ដែលជារោងចក្រផលិតស្រាបៀរលំដាប់ស្តង់ដារអន្តរជាតិ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលបាននិងកំពុងសាងសង់មានតម្លៃរហូតដល់ ១៣៩.៥ លានដុល្លារអាមេរិក និងគម្រោងទីក្រុងរណបថ្មី វឌ្ឍនៈវីល ដែលមានសក្តានុពល និងវិសាលភាពដ៏អស្ចារ្យមួយនេះ។ «វឌ្ឍនៈ វីល ជម្រើសនៃការរស់នៅប្រកបដោយ សុខៈ វឌ្ឍនៈ»។
សម្រាប់ព័ត៌មានលម្អិតអំពីវឌ្ឍនៈវីល លោកអ្នកអាចទាក់ទងទៅលេខទូរសព្ទ ០៦១ ៨២៨ ១៦៨,
០១៨ ៨២៨៨ ១៦៨ អ៊ីម៉ែល [email protected], [email protected] ឬចូលទៅកាន់គេហទំព័រ www.vattanacville.com និងបណ្ដាញសង្គម Instagram និង Facebook ៕