(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង មានរៀបចំពិធីប្រកាសសេចកក្តីសម្រេចតែងតាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ទាំង៩ ក្នុងស្រុកកំពង់លែង ក្រោមអធិបតីភាពលោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក សារ៉ាត់ ខាន់ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់លែង លោក សាន់ យូ អភិបាលរងខេត្ត និងជាប្រធានក្រុម ការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់លែង រួមនឹងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរយនាក់ផងដែរ។
ក្នុងឱកាសនោះលោក ត្រាំ អ៊ីវតឹក បានពាំនាំនូវក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងបរមរាជវាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ឆ្នាំង មកដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ពិសេសសមាជិកសមាជិកា គណបក្សប្រជាជនខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ។
បន្ទាប់មកសមាជិកគណៈកម្មធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលមានវ័យចំណាស់ជាងគេ ហើយមានអាយុកាលច្រើនសិបឆ្នាំមកហើយ។ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងបានខិតខំប្រមូលផ្តុំកម្លាំងប្រជាធិបតេយ្យទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់វណ្ណៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នា ការពារប្រទេសជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ពិសេសការពារនូវសមិទ្ធផលរបស់សង្គមជាតិ។
លោកបានបញ្ជាក់បន្តទៀតថា គណបក្សប្រជាជនកម្ពុជាបាន ដឹកនាំរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំកសាង ការពារជាតិរហូតទទួលបានសុខសន្តិភាព ពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីចំនុចសូន្យ រហូតដល់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្ពស់ និងឆាប់រហ័ស។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងបន្តរឹតចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសជិតខាងដែលមិនអាចខ្វះបាន និងខិតខំបង្កើនកិច្ច សហប្រតិបត្តិការ ជាមួយប្រទេសដ៏ទៃទៀត ដើម្បីទាក់ទាញប្រទេសទាំងនោះអោយគេមករកស៊ីបណ្ដាក់ទុនជាមួយនឹងប្រទេសយើងផងដែរ។
ជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏កំពុងតែធ្វើកំណែទម្រង់លើគ្រប់វិស័យដ៏មុតស្រួច ដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងដំណើរអភិវឌ្ឍន៍តាមប៉ាវចនាក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំងប្រាំគឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់ ជាពិសេសគឺកំពុងតែខិតខំប្រ យុទ្ធប្រឆាំងនឹងជំងឺកូវីដ-៩ ផង និងដោះ ស្រាយជីវភាពជូនប្រជាពលរដ្ឋដែលកំពុងតែជួប នូវវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង៕