(បន្ទាយមានជ័យ)៖ ដោយមានការណែនាំពីរអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) លោក សាន វិជ្ជាសារាវុធ ប្រធានសាខា ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទចុះណែនាំដល់អាជីវករ តាមស្ថានីយ៍ប្រេងឥន្ធនៈទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីអំពើសុច្ចរិត ក្នុងកិច្ចពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។
លោក សាន វិជ្ជាសារ៉ាវុធ បានប្រាប់ Fresh News ថា ចំពោះស្ថានីយ៍ដេប៉ូប្រេងឥន្ធនៈ និងហ្គាស ត្រូវលើកប៉ាន់ណូបង្ហាញអំថ្លៃលក់រាយនៅមុខទីតាំងរបស់ខ្លួនជាប្រាក់រៀល ដែលអាចមើលឃើញចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។
លក់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ក្នុងថ្លៃមិនលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពិន័យអន្តរការជាប្រាក់មិនលើសពី៤លានរៀល ក្នុងករណីល្មើសត្រូវផ្អាកប្រតិបត្តិការជា បណ្តោះញអាសន្ន ចំពោះការប្រព្រឹត្តបទល្មើសដដែល។
លក់ប្រងឥន្ធនៈ ដែលមានលក្ខៈណគុណភាពសមស្រប និងអនុលោមតាមកាតប្រកាសអំពីយថាប្រភេទ និងចំនួនអុកតាន, បុគ្គលដែលប្រព្រឹត្តល្មើស ត្រូវពិន័យអន្តរការណ៍មិនលើកពី ២០លានរៀល និងព្រមានលាយលក្ខណ៍ជាអក្សរ និងត្រូវព្យួរដកហូត ឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬត្រូវអនុវត្តតាមនិតិវិធីតុលាការ។
ស្ថានីយ៍ទាំងអស់ត្រវផ្គត់ផ្គង់ប្រេងឥន្ធនៈជូនអតិជិជនគ្រប់ចំនួនលីត្រ និងចៀសវាងការបន្លំបរិមាណប្រេងឥន្ធនៈដែលលក់ជូនអតិថិជន
ហើយបុគ្គលប្រព្រឹត្តល្មើសត្រូវព្រមានជាលាយលក្ខណ៍អក្សរ ត្រូវអនុវត្តនីតិវីធីតុលាការ៕