(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ បានអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីររួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

ក្រៅពីការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ទាំងពីរនេះទៅ សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហាផ្សេងៗជាច្រើនទៀត មានដូចជាបញ្ហាទំនាស់ដីធ្លី ការគ្រប់គ្រងដីគម្របព្រៃឈើ និងតំបន់ការពារធម្មជាតិ ការអនុញ្ញាតឱ្យបើកកាស៊ីណូឡើងវិញ អនុញ្ញាតឱ្យប្រែក្លាយអាជីវកម្មក្លឹបកម្សាន្ត និង KTV ទៅជាភោជនីយដ្ឋាន និងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ផងដែរ។

ខាងក្រោមជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ៖