(កំពង់ចាម)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច បណ្តេញមន្ត្រីនគរបាលជាតិ៣រូប នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ចេញពីក្របខណ្ឌមន្ត្រីនគរបាល ដោយមូលហេតុបោះបង់ចោលការងារ និងល្មើសវិន័យនគរបាលជាតិ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ មន្ត្រីនគរបាលទាំង៣រូបនោះរួមមាន៖ ទី១-ព្រិន្ទបាលទោ តុន គឹមលុន អត្តលេខ ៤៨១២៨ , ទី២-អនុសេនីយ៍ទោ ផេង ផានិត អត្តលេខ ៦៩៤៤៨ និងទី៣-ពលបាលឯក មុត តុល អត្តលេខ ៤៧៨៣៤៕
ព័ត៌មានលម្អិតសូមអាន សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖