(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក Wang Wentian ផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ពាក់ព័ន្ធអំពីការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។
លោក Wang Wentian រៀបរាប់ចំនួន៥ចំណុច ពាក់ព័ន្ធការបង្កើតច្បាប់ការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ជាមួយខ្លឹមសារដូចខាងក្រោម៖
១៖ ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំសមាជិកអចិន្ត្រៃយ៍លើកទី២០ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣។ សូមលោកមេត្តាជួយបកស្រាយបញ្ជាក់ពីចំណុចសំខាន់ៗនៃច្បាប់ខាងលើ។
មុនខួបអនុស្សាវរីយ៍លើកទី២៣ នៃការប្រគល់ហុងកុងមកកាន់ប្រទេសចិនវិញ ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានសម្រេច និងប្រកាសអនុម័តជាស្ថាពរ បានចាប់ផ្តើមដំណើរសាជាថ្មីនៃការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរលើទឹកដីហុងកុងប្រទេសចិន។ ក្នុងខ្លឹមសារនៃច្បាប់ខាងលើនេះបានបែងចែកជា៦ជំពូក ដែលមាន៦៦មាត្រា ក្នុងចំណោមខ្លឹមសារដែលបានកំណត់ពីទំនួលខុសត្រូវដ៏ធំបំផុត និងចុងក្រោយបង្អស់របស់រដ្ឋាភិបាលមជ្ឈិមចិនជូនចំពោះសន្តិសុខជាតិ ក៏បានរក្សាយុត្តាធិការ និងសិទ្ធិអនុវត្តច្បាប់ចំពោះបទល្មើសដែលបានគំរាមកំហែង ដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ។
ការិយាល័យការពារសន្តិសុខជាតិរបស់រដ្ឋាភិបាលមជ្ឈិមចិនប្រចាំហុងកុង គឺជាស្ថាប័នដែលចាត់តាំងដោយរដ្ឋាភិបាលមជ្ឈិមចិន ជាការតំណាងរដ្ឋាភិបាលមជ្ឈិមចិន ក្នុងការបំពេញភារកិច្ចតាមច្បាប់ មានទំនួលខុសត្រូវក្នុងការធានាអនុវត្តច្បាប់ពាក់ព័ន្ធប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការបង្កើតច្បាប់នេះឡើង សម្រាប់ចំណុចហានិភ័យដែលលេចធ្លោខ្លាំងក្នុងការការពារសន្តិសុខជាតិក្នុងតំបន់ហុងកុង ច្បាប់បានកំណត់គ្រប់គ្រងលើបទល្មើសទាំង៤មានដូចជា ការបំបែកបំបាក់ប្រទេសជាតិ ការផ្តួលរលំអំណាចរដ្ឋសកម្មភាព ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសឬខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ និងមានការគ្រប់គ្រងដាក់ទោស ទៅលើឧក្រិដ្ឋជនមួនចំនួនតូចផងដែរ។
ការបង្កើតច្បាប់ស្របជាមួយរដ្ឋធម្មនុញ្ញចិននិងច្បាប់មូលដ្ឋានហុងកុង ស្របជាមួយការកំណត់លើពិភពលោកនិងគោលការណ៍នីតិរដ្ឋគោរពលើស្វ័យគ្រប់គ្រងកម្រិតខ្ពស់ ក្នុងតំបន់រដ្ឋបាលពិសេស ធានាជូនជនរួមជាតិហុងកុងនូវសិទ្ធិនិងសេរីភាពតាមច្បាប់ អនុលោមតាមឆន្ទៈរបស់ប្រជាជន និងសមស្របជាមួយភាពជាក់ស្តែងក្នុងហុងកុង។ ច្បាប់នេះបានផ្តល់ជាគ្រឿងសម្គាល់នៃរដ្ឋធម្មនុញ្ញ និងសម្គាល់លើច្បាប់មូលដ្ឋានហុងកុងដ៏មានឥទ្ធិពល សម្រាប់ជំរុញការកសាងយន្តការប្រព័ន្ធ ដែលទាក់ទងជាមួយការការការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង និងពង្រឹងការអនុវត្តច្បាប់នៃកិច្ចការតុលាការក្នុងការការពារសន្តិសុខជាតិ នៃតំបន់រដ្ឋបាលពិសេសហុងកុង។
២៖ តើលោកបកស្រាយយ៉ាងណាចំពោះគោលដៅ និងអត្ថន័យនៃច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់ រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែប្រកាសថ្មីៗនេះ?
ការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន គោលដៅចម្បងគឺការពារអធិបតេយ្យភាពជាតិសន្តិសុខអត្ថប្រយោជន៍ នៃការអភិវឌ្ឍន៍ ធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុង ធានាបានការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរប្រកបដោយស្ថេរភាព ចំពោះការការពារអធិបតេយ្យភាព សន្តិសុខ អត្ថប្រយោជន៍ការអភិវឌ្ឍ ដើម្បីធានាបានសុវត្ថិភាពយូរអង្វែង និងស្ថេរភាពវិបុលភាពរយៈវែងក្នុងទឹកដីហុងកុង ដែលជាអត្ថន័យខ្លឹមសារដ៏សំខាន់និងជ្រាលជ្រៅបំផុត។
ជាច្រើនឆ្នាំកន្លងមកនេះ កម្លាំងខាងក្រៅដែលប្រឆាំនឹងប្រទេសចិន បានយកហុងកុង ចាត់ទុកជាឈ្នាន់សម្រាប់បង្កបញ្ហានៅក្នុងប្រទេសចិន។ នាឆ្នាំ២០១៩ សកម្មជនប្រឆាំងក្រៅ និងក្នុងប្រទេសបានយកព្រឹត្តិការណ៍វិសោធនកម្មនៃច្បាប់មួយជាលេស ញុះញង់បង្កជាសកម្មភាពហឹង្សាយ៉ាងធ្ងន់ក្នុងហុងកុង មធ្យោបាយរបស់ពួកគេកាន់តែប្លែកថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាទង្វើគួរឲ្យស្អប់ខ្ពើមបំផុត។
ជនរួមជាតិហុងកុងភាគច្រើនមានការលំបាកដែលមិនអាចពណ៌នារួច ការបញ្ឈប់សកម្មភាពហឹង្សានេះបានក្លាយជាក្តីប្រាថ្នារបស់សង្គមទាំងមូល។ ការប្រកាសច្បាប់ការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាការឆ្លើយតបយ៉ាងទាន់ពេលវេលានូវការស្នើឡើងក្នុងសង្គមហុងកុង ក៏ជាការរារាំងដ៏ខ្លាំងក្លាសម្រាប់ជនឃុបឃិតមួយចំនួនតូច រឹតតែជាឧបករណ៍ច្បាប់រារាំងដ៏រឹងមាំសម្រាប់ការពារសន្តិសុខជាតិ ក៏រឹតតែជាវិធានការដ៏មានឥទ្ធិពលក្នុងការធានាស្ថេរភាពវិបុលភាព និងអត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់ជនរួមជាតិហុងកុង។
៣៖ ក្រោយពីការប្រកាសច្បាប់ការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនរួច តើការប្រតិកម្មពីគ្រប់ភាគីយ៉ាងដូចម្តេចដែរ?
ក្រោយពីការប្រកាស ច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនរួចក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ ក្រុមហ៊ុនបរទេសក្នុងហុងកុងជាច្រើនមានដូចជា ក្រុមហ៊ុន The Hongkong and Shanghai Banking Corporation Limited, ក្រុមហ៊ុនStandard Chartered, ក្រុមហ៊ុនJardine Matheson ជាដើមសុទ្ធតែយល់ថា ការបង្កើតច្បាប់នេះឡើងនឹងអាចជួយឲ្យហុងកុងមានស្ថេរភាពឡើងវិញ។
តាមរបាយការណ៍ស្រាវជ្រាវដែលចេញដោយសភាពាណិជ្ជកម្មហុងកុង បានបង្ហាញថា ក្នុងចំណោមសហគ្រាស៤១៨ក្រុមហ៊ុនដែលបានទទួលបទសម្ភាសន៍មានចំនួន៧៥% យល់ថា ច្បាប់សន្តិសុខជាតិនឹងជះឥទ្ធិពលជាវិជ្ជមានដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃឬនឹងមិនមានផលប៉ះពាល់អ្វីសោះឡើយ។ លោក Matthew Cheung ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានចាត់ទុកច្បាប់មួយនេះ ជាឧបករណ៍សង្កត់ដ៏សំខាន់នៃចំណុចរបត់ក្នុងហុងកុង។ លោកស្រី Carrie Lam ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងមានប្រសាសន៍ថា តាមរយៈគោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ បានធ្វើឲ្យប្រព័ន្ធមូលធននិយម សេដ្ឋកិច្ចសេរី និងប្រព័ន្ធច្បាប់ដែលមានកេរ្តិ៍ឈ្មោះនៅតែមានលក្ខណៈពេញលេញដដែល ជួយជំរុញលំហូរ និងការចេញចូលសេរីនៃសាច់ប្រាក់ក្នុងតំបន់ហុងកុងយ៉ាងរលូន។
ច្បាប់នេះនឹងជួយដឹកនាំហុងកុងបន្តក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសក្តានុពល ដែលសាកសមជាមួយកិត្តិនាមថា ត្បូងគុជនាលោកខាងកើត។ លោក Wong Kwok ប្រធានសហព័ន្ធសហជីពហុងកុង (Hong Kong Federation of Trade Unions) មានប្រសាសន៍ថា ខ្ញុំជឿជាក់ថាហុងកុងនឹងអាចជម្នះជាមួយភាពលំបាក និងចាប់ផ្ដើមដំណើរសាជាថ្មី មានភាពកាន់តែល្អប្រសើរដែលក្រោមការគាំទ្រដ៏មុតមាំរបស់មាតុភូមិចិន ជីវភាពរបស់ប្រជាជននឹងកាន់តែល្អប្រសើរ។ ជឿជាក់ថានេះក៏ជាសម្តីពិតរបស់ជនរួមជាតិហុងកុងគ្រប់ៗរូបដែលមានក្នុងក្រអៅបេះដូង។
ក្រោយពីការប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនរួច ដូចគ្នាជាមួយការស្វែងរកស្ថេរភាពនៃសន្តិភាពលើពិភពលោក ដែលជាក្តីប្រាថ្នារបស់ប្រជាជនគ្រប់រូប។ បច្ចុប្បន្ននេះមានប្រទេសជាច្រើនដែលបានបង្ហាញពីការគាំទ្រចំពោះច្បាប់មួយនេះយ៉ាងច្បាស់លាស់មានដូចជា ប្រទេសអ៊ីរ៉ង់ ឡាវ រ៉ុស្ស៊ី កម្ពុជា វៀតណាម វ៉េណេស៊ុយអេឡា ប៉ាគីស្ថាន កូរ៉េខាងជើង ស៊ែប៊ី ស៊ីរីនិងប្រទេសជាច្រើនទៀត។ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបទសម្ភាសន៍ជាសារព័ត៌មាន Xinhua ដោយលោកមានប្រសាសន៍ថា សភាប្រជាជនទូទាំងប្រទេសចិនបានសម្រេចបង្កើត និងបំពេញបន្ថែមប្រព័ន្ធច្បាប់ និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ធានាបានសន្តិសុខ ស្ថេរភាព និងវិបុលភាពដែលជាលក្ខណៈដ៏ចាំបាច់បំផុត ហើយកម្ពុជាគាំទ្រទាំងស្រុងចំពោះការបង្កើតច្បាប់នេះឡើង។
មន្រ្តីអចិន្រ្តៃយ៍តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីខែមិថុនាថា កម្ពុជាគាំទ្រគោលនយោបាយចិនតែមួយយ៉ាងមុតមាំ ការសម្រេចចិត្តបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនពិតជាសមស្របជាមួយរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានហុងកុង ហើយប្រទេសចិនក្នុងនាមជាប្រទេសអធិបតេយ្យភាពឯករាជ្យ មិនត្រូវមានកម្លាំងខាងក្រៅណាមកជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនោះទេ។
៤៖ មានសារព័ត៌មានមួយចំនួនក្នុងហុងកុង និងប៉ែកបច្ចឹមប្រទេសបានលើកឡើង ទាក់ទងជាមួយការកំណត់នៃបទប្បញ្ញត្តិនៅក្នុងច្បាប់ការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តីអំពីការិយាល័យសន្តិសុខជាតិ ក្នុងហុងកុងបានអនុវត្តយុត្តាធិកា-រលើបទល្មើសគំរាមកំហែង ដល់សន្តិសុខជាតិនៅក្នុងតំបន់រដ្ឋបាលពិសេស វាជាសកម្មភាពល្មើសជាមួយសិទ្ធិតុលាការឯករាជ្យ និងសិទ្ធិពិនិត្យសម្រេចរបស់តំបន់រដ្ឋបាលពិសេសហុងកុង ចំពោះបទបញ្ញត្តិនៃបទល្មើសញុះញង់ ជាការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ។ តើលោកមានយោបល់យ៉ាងណាដែរចំពោះលើកឡើងខាងលើនេះ?
ការលើកឡើងនេះជាការនិយាយប្រែពីសទៅខ្មៅ ពីខ្មៅទៅស បានផ្លាស់ប្តូររឿងពិតទាំងស្រុង។ សន្តិសុខជាតិសុទ្ធតែជាសិទ្ធិអំណាចនៃមជ្ឈិមកណ្ដាលរបស់ប្រទេសនានាលើពិភពលោក។ ចំពោះបទល្មើសគំរាមកំហែងសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង រដ្ឋាភិបាលមជ្ឈិមចិនមានសិទ្ធិគ្រប់គ្រងដោយផ្ទាល់។ ផ្អែកលើគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ និងការជឿទុកចិត្តទាំងស្រុងទៅលើតំបន់រដ្ឋបាលពិសេស និងការគោរពសិទ្ធិតុលាការឯករាជ្យ និងសិទ្ធិសម្រេចចុងក្រោយរបស់តំបន់រដ្ឋបាលពិសេស រដ្ឋាភិបាលមជ្ឈិមចិនប្រគល់សិទ្ធិគ្រប់គ្រងកិច្ចការមួយចំនួនធំដល់តំបន់ពិសេសនេះ តែក្នុងស្ថានភាពដ៏ពិសេសមួយចំនួនតូចក៏មានសិទ្ធិគ្រប់គ្រងដោយផ្ទាល់ចំពោះបទល្មើសដែលទាក់ទងជាមួយការគំរាមកំហែងដល់សន្តិសុខជាតិ ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរផ្តល់នូវការលំបាកដល់តំបន់ រដ្ឋបាលពិសេសហុងកុងក្នុងការដោះស្រាយ នេះបានបង្ហាញពីការអនុវត្តលើសិទ្ធិគ្រប់គ្រងក្នុងតំបន់ រដ្ឋបាលពិសេសរបស់រដ្ឋាភិបាលមជ្ឈិមចិន។
ក្រៅពីនេះហុងកុងជាតំបន់រដ្ឋបាលពិសេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលមជ្ឈិមចិន សិទ្ធិគ្រប់គ្រងនៃតុលាការកើតចេញពីការផ្តល់ជូនរបស់សភាប្រជាជនទូទាំងប្រទេសចិន ដោយតាមរយៈច្បាប់មូលដ្ឋានហុងកុង។ បទបញ្ញត្តិនៃមាត្រា១៩ក្នុងច្បាប់មូលដ្ឋានហុងកុងបានចែងថា សិទ្ធិគ្រប់គ្រងនៃតុលាការក្នុងតំបន់រដ្ឋបាលពិសេសហុងកុងមានកំណត់ មិនអាចលើកឡើងពាក្យថា ត្រូវបានរំលោភបំពាននោះទេ។
ទន្ទឹមនឹងនេះ ការបង្កើតច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានពិចារណាវាស់វែងយ៉ាងល្អិតល្អន់ពីសន្តិសុខជាតិ និងការធានាបាននូវសិទ្ធិមនុស្ស។ ក្នុងច្បាប់បានកំណត់យ៉ាងច្បាស់លាស់ថា ការការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ត្រូវតែគោរពនិងការពារលើ សិទ្ធិមនុស្សជាចាំបាច់ ការការពារជនរួមជាតិហុងកុងតាមច្បាប់ដោយផ្អែកលើច្បាប់មូលដ្ឋានហុងកុង និងសិទ្ធិសេរីភាពដែលមានក្នុងអនុសញ្ញាអន្តរជាតិរួមមាន ការបញ្ចេញមតិ សារព័ត៌មាន ការបោះពុម្ពផ្សាយការបង្កើតជាសមាគមន៍ ការជួបជុំដោយសេរីជា ដើម។ ទន្ទឹមនឹងនេះ ច្បាប់អាចចាប់ផ្តើមពីគ្មានទោសជំរុញមកជាគោលការណ៍ កំណត់ធានាបានសិទ្ធិក្នុងការតវ៉ានិងសិទ្ធិដាក់ពាក្យបណ្ដឹងផ្សេងទៀតជូនដល់ជនសង្ស័យ ជនជាប់ចោទ និងអ្នកដែលបានចូលរួមដាក់ពាក្យបណ្ដឹងដោយតាមច្បាប់។
មួយវិញទៀត សេរីភាពក្នុងការបញ្ចេញមតិមិនមែនជាសិទ្ធិប្រកបដោយភាពដាច់ខាតទេ ចាំបាច់ណាស់ត្រូវកំណត់ដោយមិនមានការបំពានលើអត្ថប្រយោជន៍ជាតិ អត្ថប្រយោជន៍សាធារណៈ និងអត្ថប្រយោជន៍នៃសិទ្ធិបុគ្គល។ សម្តីញុះញង់មួយចំនួនដែលមិនមែនជាមតិផ្ទាល់ខ្លួនសុទ្ធសាធ កើតចេញពីបំណងចង់គំរាមកំហែងសង្គម វាលើសពីបរិវេណនៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ច្បាប់ដែលមានក្នុងហុងកុង និងច្បាប់ផ្សេងទៀតក្នុងប្រទេសជាតិសុទ្ធមានចែងចំពោះទង្វើនៃបទល្មើសញុះញង់ នេះជាមធ្យោបាយក្នុងការអនុវត្តជាទូទៅលើឆាកអន្តរជាតិ។
ខ្ញុំសូមសង្កត់ធ្ងន់ថា បញ្ហាហុងកុងគឺជារឿងរ៉ាវផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាឡើយ។ អ្នកនយោបាយ និងសារព័ត៌មាន នៃប្រទេសមួយចំនួនធ្វើជាមើលមិនឃើញជាមួយចលនាប្រឆាំងការរើសអើងពូជសាសន៍ ដែលកាន់តែសម្ដែងកាន់តែមានបញ្ហាខ្លាំងក្នុងប្រទេសរបស់ខ្លួន បែរជាមកចង្អុលលិចចង្អុលកើត នឹងបញ្ហាហុងកុងប្រទេសចិនទៅវិញ នេះបានលេចចេញនូវមុខមាត់ក្លែងក្លាយ និងស្តង់ដារទ្វេនៃបញ្ហាសិទ្ធិមនុស្សដែលមានក្នុងប្រទេស ខ្លួន។ យើងសូមណែនាំដល់ជនដែលពាក់ព័ន្ធមេត្តាបញ្ឈប់សកម្មភាពរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតទៅ សូមយកស្មារតីរបស់ខ្លួនមកដោះស្រាយជាមួយ បញ្ហាដែលមានក្នុងប្រទេសខ្លួន បើពុំដូចនេះទេប្រៀបដូចកំពុងតែជាន់កែងខ្លួនឯង។
៥៖ តើលោកមានការរំពឹងទុកយ៉ាងណាចំពោះប្រសិទ្ធភាពក្រោយពីបានប្រកាសច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិននេះរួច?
នៅពេលទទួលបានព័ត៌មានថាច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនទទួលបានការអនុម័តសម្រេច ក្រុមសកម្មជនបាតុករក្នុង ហុងកុងបានចាកចេញពីក្រុមរបស់ពួកគេជាបន្តបន្ទាប់ ក្រុម Demosisto HongKong ក្រុមHongKong National Front និងក្រុមឯករាជ្យHongKongដទៃទៀតបានបំបែករំសាយនិងបានចាកចេញ។ នេះបានបង្ហាញពីកម្លាំងដ៏ខ្លាំងក្លានៃច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អត្ថន័យខ្លឹមសារចាំបាច់ ចំពោះការបំពេញបន្ថែមពីចំណុចខ្វះខាតនៃសន្តិសុខជាតិក្នុងហុងកុង និងការជួយហុងកុងវិលត្រឡប់ទៅកាន់សភាពដើមវិញក្នុងពេលឆាប់ៗនេះ មួយវិញទៀតក៏បានបកអាក្រាតនូវមុខមាត់ក្លែងក្លាយអាធ្មានិយម និងរូបរាងខ្លាំងតែសំបកក្រៅដែលជាការស្អប់ខ្ពើមនៃមហាជនទាំងឡាយរបស់ពួកបាតុករ។
ខ្ញុំជឿជាក់ថា ច្បាប់មួយនេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់ក្នុងការកែប្រែហុងកុងពីភាពរញ៉េរញ៉ៃមកជាមានសណ្ដាប់ធ្នាប់ និងជាដំណើរវិវឌ្ឍន៍ដ៏សំខាន់ក្នុងការអនុវត្ត គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ។ មានច្បាប់ការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនប្រៀបដូចជាប្រព័ន្ធការពារ នាថ្ងៃអនាគតហុងកុងនឹងចាកចេញពីស្ថានភាពដ៏លំបាកជាមិនខាន នឹងចាប់ផ្តើមដំណើរសាជាថ្មី ដើម្បីភាពជោគជ័យនាពេលអនាគត៕