(ប៉េរូ)៖ ក្រុមឧទ្ទាម ISIS បានដោះលែងជនស៊ីវិល ២៧០នាក់ ក្នុងចំណោមមនុស្សប្រមាណ ៤០០នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលដែលក្រុមឧទ្ទាមទំាងនេះ វាយប្រហារទៅលើទីក្រុង Deir Ezzor ភាគខាងកើតប្រទេសស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
អ្នកដែលត្រូវបានដោះលែងរួមមាន ស្ត្រី កុមារ ក្រោមអាយុ១៤ឆ្នាំ និងមនុស្សវ័យចំណាស់ នេះបើយោងតាមការលើកឡើងរបស់លោក Rami Abdel Rahman ប្រធានភ្នាក់ងារសិទ្ធិមនុស្សប្រចាំប្រទេស ស៊ីរី។ លោកបានបញ្ជាក់ថា ពួកគេត្រូវបានដោះលែង បន្ទាប់ពីការសួរចម្លើយដោយពួកឧទ្ទាម ដើម្បីស្រាវជ្រាវថា តើពួកគេមានទំនាក់ទំនងជាមួយរបបដឹកនាំរបស់ប្រទេសស៊ីរីដែរឬទេ។
បច្ចុប្បន្នពួកឧទ្ទាម នៅតែបន្តឃុំខ្លួនជនស៊ីវិល ១៣០នាក់ផ្សេងទៀត ដែលភាគច្រើនជាយុវជន និងបុរស ហើយកំពុងត្រូវបានសួរចម្លើយ៕