(ភ្នំពេញ)៖ ក្រុមហ៊ុនចម្រុះសិប្បករអង្គរ (Artisans D’Angkor ) បានប្រកាសជ្រើសរើសក្រុមហ៊ុនពិគ្រោះយោបល់ ដែលមានបទពិសោធន៍ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើសវនកម្ម និងអនុវត្តដំណើរការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍរយៈពេល៣ឆ្នាំ។

ប្រសិនបើលោកអ្នក មានចំណាប់អារម្មណ៍ ចូលរួមជាដៃគូអភិវឌ្ឍ សូមទំនាក់ទំនង និងសាកសួរព័ត៌មានលម្អិត មុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

Artisans D’Angkor ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដែលបណ្តះបណ្តាលនូវជំនាញវិជ្ជាជីវៈផ្នែកសិប្បកម្មបុរាណខ្មែរ ដល់យុវជននៅជនបទ ដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប។

ជាពិសេស ជាក្រុមហ៊ុនចម្រុះសិប្បករអង្គរមួយ ដែលបានកើតឡើងពីជំនឿដ៏ខ្លាំងក្លា ក្នុងការធ្វើឱ្យសិល្បៈខ្មែរ និងសិប្បកម្មបុរាណរស់រានឡើងវិញ និងជួយជីវភាពរបស់ប្រជាជនរាប់ពាន់នាក់ ដែលរស់នៅតាមតំបន់ជនបទផងដែរ៕

សូមអានសេចក្តីលម្អិតដែលមានដូចខាងក្រោម៖