Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការថៃ សម្រេចដាក់គុកបុរសម្នាក់ រយៈពេល៦ឆ្នាំ ពីបទ​ប្រមាថស្តេច តាមប្រព័ន្ធ Facebook

20-01-2016 21:38

(បាងកក)៖ តុលាការឧក្រិដ្ឋកម្មថៃ នៅថ្ងៃពុធនេះ បានដាក់ទោសបុរសម្នាក់ ក្នុងពន្ធធនាគាររយៈពេល៦ឆ្នាំ ពីបទ​​សរសេរ​រិះគន់ស្តេចថៃ តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលប​ញ្ហានេះ បណ្តាលឲ្យក្រុមអ្នកការពារសិទ្ធិមនុស្ស បានចាត់ទុកថា ជាការដាក់ទោសដែលធ្ងន់ធ្ងរមួយ ពីសំណាក់តុលាការស៊ីវិល នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

បុរសរូបនេះ មានឈ្មោះថា Piya Julkittipan អាយុ៤៦ឆ្នាំ ការពិតត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ គឺក្នុងរយៈពេលប្រាំបីខែបន្ទាប់ពី​របបយោធានិយមឡើងកាន់អំណាច។ នៅថ្ងៃពុធនេះ តុលាការទើបចេញសេចក្តីសម្រេចថា លោកមានទោស ពីបទបំពានច្បាប់ ​ហាមឃាត់ការប្រមាថស្តេច និងបង្ហោះរូបភាពពីរសន្លឹកជាមួយនឹងសារប្រមាថស្តេចតាមប្រព័ន្ធFacebook៕